# របៀបនៃការប្រើប្រាស់ឧបករណ៍សំរាប់វាស់ដី ដែលហៅជាភាសាអង់គ្លេសថា ( PH ) #
...*កំរិត PH របស់ដីនិងការប្រើប្រាស់កំបោរទៅលើប្រភេទដីនិមួយៗ...*
ដីដាំដំណាំគួរត្រូវបានយកចិត្តទុកដាក់ទៅលើកំរិត PH របស់វានៅរាល់ពេលមុនដាំដំណាំណាមួយទោះជាដំណាំអ្វីក៏ដោយចុះ
គឺចាំបាច់ណាស់ត្រូវវាស់រកកម្រិត PH របស់វាឲ្យដឹងមុនសិន
។ ដំណាំណាមួយដែលត្រូវយកមកដាំ យើងគួរដឹងជាមុនសិនថា តើដំណាំនោះត្រូវការ PH របស់ដីក្នុងកម្រិតណា ? ឯដីដែលយើងបម្រុងយកដំណាំនោះមកដាំមាន PH កម្រិតណាដែរ ។ ប្រការដែលយើងដឹងបានពីកម្រិត PH របស់ជាមុន មុនពេលយកដំណាំមកដាំគឺជាការតម្រូវមួយរបស់ប្រភេទដំណាំ បើកម្រិត PH របស់ដីទាបជាង ឬខ្ពស់ជាងកម្រិត PH ដែលដំណាំត្រូវការនោះការដុះលូតលាស់របស់វានឹងជួបប្រទះនូវភាពមិនប្រក្រតីជាមិនខានឡើយ
។ ជាធម្មតា PH របស់ដីត្រូវបានកំណត់ពី ១ ដល់ ១៤ ។
ដីដែលមានកម្រិត PH ចំនួន៧ ត្រូវបានគេចាត់ទុកថាណឺត (Neutral) កាលណាកម្រិត PH ទាបជាង៧ គេចាត់ទុកថា ដីនោះមានអាស៊ីដច្រើនពេក តែបើដីនោះមានកម្រិត PH ខ្ពស់ជាង៧ គេចាត់ទុកថាវាមានអាល់កាលីនខ្ពស់ពេក ។
ក្នុងន័យបច្ចេកទេសកម្រិត PH ត្រូវបានវាស់ដោយឧបករណ៍ផ្សេងៗ មានបន្ទះ Strip ដូចឈើដោតការ៉េម
មានប្រដាប់វាស់មានសណ្ឋានជាដែកវែងដូចម្ជុល មានជាប្រអប់ និងការវាស់ដោយប្រើវិធីលាយជាមួយទឹកថ្នាំ
។
ពាក្យថា PH គឺជាពាក្យកាត់សង្ខេបពាក្យពេញរបស់វាគឺ Poten tial Hydrogen ។ គ្រឿងវាស់ និងឧបករណ៍សម្រាប់វាស់កម្រិតរបស់ PH ដីត្រូវបានគេបង្កើត (ផលិត)
សម្រាប់លក់ដល់អ្នកដែលត្រូវការវាជាពិសេស គឺអ្នកដាំដំណាំគ្រប់ប្រភេទ ។
តម្លៃរបស់ឧបករណ៍សម្រាប់វាស់កម្រិត PH ដីនេះមានតម្លៃខុសៗគ្នា ទៅតាមគុណភាព និងសមត្ថភាពរបស់ឧបករណ៍នោះផងក៏មាន
យើងអាចជ្រើសទិញឧបករណ៍
ឬគ្រឿងវាស់មួយណាមកប្រើក៏បានដោយយោងទៅតាមសេចក្តីត្រូវការពិតប្រាកដរបស់យើង ។
សូមងាកមកស្វែងយល់ពីកម្រិត PH ដីបន្តិចសិនមុនយើងស្វែងយល់ពីឧបករណ៍សម្រាប់វាស់
និងវិធីវាស់វា ។

ដីទាំងអស់នៅលើភពផែនដីយើងនេះ មិនថានៅប្រទេសណាទេ ហើយក៏មិនថានៅកនែ្លងណាដែរ តែងមានកម្រិត PH ចន្លោះពី ៤.៥ ទៅ ៨.៥ ។
ដីដែលមានកម្រិត PH ៤.៥ គឺជាដីដែលមានអាស៊ីដច្រើនជាដីជូ (Sour) មានតែរុក្ខជាតិ ឬដំណាំប្រភេទខ្លះប៉ុណ្ណោះ ដែលត្រូវការដីប្រភេទនេះ ។
ចំពោះដីដែលមានកម្រិត PH ច្រើនរហូត ៧.៨
វិញគឺមានអាល់កាលីនច្រើនពេក ឬផ្អែមពេក សម្រាប់ដំណាំ ។
ដំណាំភាគច្រើនទាំងដំណាំដាំដោយមនុស្ស និងឈើព្រៃ ដោយរាប់បញ្ចូលទាំងបន្លែស្រូវ ពោត
សណ្តែក ផ្កា អាចដុះលូតលាស់បានល្អបើវាត្រូវបានដាំនៅលើដីដែលមានកម្រិត PH ក្នុងចន្លោះ ៦.៥-៧ គឺទាបជាងកម្រិតណឺត (Neutral) បន្តិច ។
អ្នកដាំដំណាំក្នុងចំការធំៗ ឬការដាំបែបជាឧស្សាហ៍កម្ម
មានកៅស៊ូ ដូងប្រេង ឬដំណាំអ្វីផ្សេងទៀតក៏ដោយចុះ
តែងតែយកដីត្រូវដាំនោះទៅពិនិត្យជាមុនសិន ការពិនិត្យនោះគឺគេចង់រកមើល PH របស់ដីកម្រិតសំណើមរបស់ដីសារធាតុទាំងឡាយ
ដែលមាននៅក្នុងដីនោះរួមទាំងការធ្វើចំណាត់ថ្នាក់របស់ដីនោះផងដែរ ។
* ដីជាស្រទាប់លើ និងដីនៅស្រទាប់ក្រោមអាចមានកម្រិត PH មិនដូចគ្នាទេ ជាពិសេសផ្នែកខាងលើរបស់ដី
ពីព្រោះវាទទួលរងឥទ្ធិពលរបស់ធម្មជាតិ និងមនុស្ស
ចំណែកស្រទាប់ក្រោមគឺជាដីដែលមិនបានរងឥទ្ធិពលរបស់ធម្មជាតិ
ឬពីមនុស្សហេតុនេះការវាស់រកកម្រិត PH ចាំបាច់ត្រូវធ្វើទាំងផ្នែកស្រទាប់លើ ៥០សង់ទីម៉ែត្រ ចុះទៅក្រោម និងស្រទាប់ដី
៥០សង់ទីម៉ែត្រ ទៅក្រោមទៀត ។ មានរូប :
PH របស់ដីមានភាពវិជ្ជមានដោយផ្ទាល់ទៅលើការលូតលាស់របស់ដំណាំ និងរ៉ែដែលមានក្នុងដី
។ ភាពខុសគ្នារបស់ដី និងរ៉ែសំខាន់ៗ មួយចំនួន ដែលមាននៅក្នុងដីសម្រាប់ជួយធ្វើឲ្យដំណាំដុះលូតលាស់បានត្រឹមត្រូវ
។ សារធាតុចិញ្ចឹមរ៉ែផ្សេងៗ ច្រើនឃើញមាននៅក្នុងដីដែលស្ថិតក្រោមកម្រិតតិចជាងណឺត (Neutral) ឬលើសណឺតបន្តិចមិនសូវសម្បូរណ៍ជីជាតិ ឬរ៉ែចិញ្ចឹមឡើយ ។
តួយ៉ាងសារធាតុហ្វូសហ្វាតមិនអាចមាននៅដីណឺត ឬច្រើនជាងណឺតឡើយ តែវាអាចមាននៅក្នុងដី
ដែលក្រោមណឺតបន្តិចគឺក្នុងកម្រិត PH ៦.៥ ។


ចំពោះដីដែលមានអាស៊ីដខ្លាំងចន្លោះ PH ៤-៥ វាច្រើនសម្បូរណ៍ដោយសារធាតុអាលុយមីញ៉ូម (Aluminum) ដែក (Iron) និង Manganes សារធាតុទាំងនេះសម្បូរណ៍ជាតិពុលអាចមិនល្អសម្រាប់ដំណាំភាគច្រើន
។ PH ចន្លោះ ៦-៧ ជាកម្រិតមួយសមស្របបំផុតសម្រាប់ដំណាំច្រើនប្រភេទ
ពីព្រោះវាជាដីដែលប្រកបដោយជីជាតិច្រើនយ៉ាងសម្រាប់ជួយដល់ការលូតលាស់របស់ដំណាំ ។
មិនមែនគ្រប់ដំណាំទាំងអស់ត្រូវការដីក្បែរណឺត (ជិត៧)
ទាំងអស់ឡើយ មានដំណាំខ្លះវាត្រូវការដីបែបអាស៊ីដបន្តិច សម្រាប់ការលូតលាស់របស់វា
ដីដែលមានអាល់កាលីនច្រើនពេកវាបាត់បង់សារធាតុដែក
បណ្តាលឲ្យដំណាំប្រែជាមានពណ៌ពពាលស្លេក គ្មានការលូតលាស់
ដំណាំមិនអាចទាញយកសារធាតុចិញ្ចឹមពីក្នុងដីបាន
ដូច្នេះការដុះលូតលាស់របស់វាក៏មានបញ្ហាដែរ ។
PH របស់ដីមានការប៉ះពាល់ដល់អតិសុខុមប្រាណ (បាក់តេរីដែលល្អរស់នៅក្នុងដី) (Microorganioms) ។ ពួកវាគឺជាប្រភេទបាក់តេរី
ដែលរំលាយអ្វីទាំងឡាយនៅក្នុងដីឲ្យទៅជាដី បើគ្មានបាក់តេរីទាំងនោះធ្វើសកម្មភាព
ដំណាំអាចជួបបញ្ហាក្នុងការបឺតស្រូបយកសារធាតុចិញ្ចឹម
ពីព្រោះវាមិនអាចធ្វើដោយខ្លួនទាំងស្រុងឡើយ
វាត្រូវពឹងលើបាក់តេរីល្អទាំងនោះជាអ្នកជួយបម្លែងសារធាតុចិញ្ចឹមឲ្យវា ។
ដីភាគច្រើន ច្រើនក្លាយទៅជាដីមានអាស៊ីដច្រើនពេកទាំងនេះសឹងត្រូវបណ្តាលដោយទឹកភ្លៀងដែលហូរចេញបាននាំយកសារធាតុដែក
(Iron) ទៅជាមួយដោយរួមទាំងកាល់ស្យូម (Caleuiem) ម៉ាញ៉េស្យូម (Magnesium) ប៉ូតាស្យូម (Potassivm)
និងសូដ្យូម (Sodium)
ទឹកភ្លៀងអាចជាកត្តាមួយចម្បងគេ
ពីព្រោះវាបានហូរនាំយកកំទេចរបស់កំប៉ុស្តិធម្មជាតិនៅស្រទាប់លើរបស់ដី
វាបានលាងដីស្រទាប់លើឲ្យខ្សោះសារធាតុចិញ្ចឹមបាត់បង់អស់ពពួកបាក់តេរី
ដែលជាភ្នាក់ងារជួយបម្លែង កំប៉ុស្តិ ឲ្យទៅជាដីសម្រាប់ដំណាំ ។
ហេតុនេះគេគួរចាំបាច់ត្រូវដាំដំណាំនៅលើដីមិនបានប្រើប្រាស់ដោយដាំរុក្ខជាតិទាំងឡាយណា
ដេលមានផ្លែជាគួរដូចជា អង្គារដី, កន្ទុំទេស, ដើមក្ងោក, អង្កាញ់ ៘ ពីព្រោះដំណាំទាំងនេះអាចជួយរក្សាតុល្យភាពរបស់ដី
និងបង្កើតគុណភាពដីឲ្យល្អមកវិញបាន ពីព្រោះពួកវាបឺតស្រូបយកសារធាតុ នីត្រូហ្សែន
ពីក្នុងខ្យល់មកផ្តល់ឲ្យដីនៅខាងក្រោម
ហេតុនេះបើសិនជាដីយើងមិនប្រើការទេនោះគួរដាំពួកវាប្រសើរជាងទុកដីឲ្យហាលខ្យល់ហាលភ្លៀងខូចអស់គុណភាពដី
។
ដើម្បីកែគុណភាពដីគេត្រូវប្រើម្សៅថកំបោរដូចជា Caleie Limestone (ម្សៅកំបោរស)
ក្រៅពីនេះគេអាចប្រើផេះគ្រប់ប្រភេទយកមករាយលើដីដែលត្រូកែ PH ឲ្យស្របតាមប្រភេទដំណាំត្រូវដាំ ។
ចំនួនកំបោរសយកមកប្រើគឺ អាស្រ័យទៅលើប្រភេទដីផងដែរ ដូច្នេះការកំណត់ចំនួនបរិមាណរបស់កំបោរស
សម្រាប់យកមកកែដីឲ្យមាន PH មួយតាមការចង់បានគឺ
ពិបាកសន្មត់បន្តិច ពីព្រោះបើយើងចង់ធ្វើឲ្យបានត្រឹមត្រូវ
យើងចាំបាច់ត្រូវវាស់មើលទាំងកម្រិត PH របស់ដីកម្រិតសំណើមរបស់ដី
និងរ៉ែដែលមាននៅក្នុងដីនោះទើបអាចសន្មត់ពីចំនួនកំបោរត្រូវប្រើ ដើម្បីកែ PH របស់ដីតាមការចង់បាន ។
ក្នុងករណីខ្លះប្រដាប់វាស់មិនអាចផ្តល់កម្រិត PH របស់ដីបានត្រឹមត្រូវឲ្យយើងនេះក៏ជាការបង្កជាបញ្ហាផងដែរ
ដូចេះគុណភាពរបស់ប្រដាប់វាស់ PH គឺជាកត្តាមួយសំខាន់ណាស់ដែរ
ដែលអ្នកវាស់ ឬជាអ្នកដាំត្រូវពិចារណា ។

Picture
នៅក្នុងបទេសដែលយកកសិកម្មជាធំគេបានបង្កើតឲ្យមានបណ្តាញកសិកម្ម ឬមណ្ឌលមួយៗ តាមតំបន់សម្រាប់ឲ្យអ្នកដាំដំណាំអាចមានលទ្ធភាពយកគំរូដី ដែលខ្លួនមានមកវាស់រកកម្រិត PH និងសុំយោបល់ពីបញ្ហាកសិកម្មនេះថា តើគួរប្រើវិធីណាដែលល្អជាងគេសម្រាប់កែ PH របស់ដីឲ្យបានសមស្របតាមប្រភេទដំណាំ ។
មិនមែនអ្នកដាំដំណាំគ្រប់គ្នាអាចមានលទ្ធភាពទិញយកប្រដាប់វាស់
PH ដីមកប្រើការបានឡើយ ហេតុនេះមណ្ឌល
ឬតំណាងខាងផ្នែកកសិកម្មអាចផ្តល់សេវាវាស់កម្រិត PH នេះដល់អ្នកដាំដំណាំ ប្រសើរជាងឲ្យគាត់ជាអ្នកដាំ, ដាំដោយផ្សងព្រេង ។
កន្លែងលក់ចែកចាយកំបោរស (កំបោរកសិកម្ម)
សម្រាប់ឲ្យអ្នកដាំដំណាំទិញយកទៅបានលើដីត្រូវកែ ក៏ជារឿងមួយសំខាន់ណាស់ដែរ
ព្រមជាមួយការណែនាំឲ្យដឹងពីរបៀបកែ PH ដី និងនាំដល់ការកើនឡើងនៃភោគផលដំណាំ ពីព្រោះអ្នកដាំចេះកែដីឲ្យស្របតាមដំណាំ
អ្នកដាំអាចទាញបានផលច្រើនជាងមុន ពីព្រោះគាត់ដឹងពីគុណភាពដីដែលគាត់មាន
និងយល់បានច្បាស់ពីដំណាំ និងដីដែលគាត់កំពុងប្រើ ។ រូបបាចកំបោរ
Picture
ក្នុងតារាងខាងក្រោមនេះគឺជាការបង្ហាញពីចំនួនកំបោរដែលត្រូវប្រើទៅតាមកម្រិត PH ដែលវាស់ឃើញ និងប្រភេទរបស់ដី ។
Picture
ក្នុងតារាងខាងក្រោមនេះគឺជាការបង្ហាញពីចំនួនកំបោរដែលត្រូវប្រើទៅតាមកម្រិត PH ដែលវាស់ឃើញ និងប្រភេទរបស់ដី ។
សូមបញ្ជាក់ថា ការវាស់កម្រិត PH របស់ដីចាំបាច់តូវធ្វើឲ្យបានច្រើនដង និងច្រើនកន្លែងនៅលើដីដែលយើងមានជាពិសេសគឺដីស្រែ
និងដីដាំដំណាំកសិកម្មគ្រប់យ៉ាងទោះបីចំការតូចតាចក៏ដោយ ។
កំបោរកសិកម្ម (Garden Lime) (ដាក់រូបដុំថ្ម Lime stone)
PH ដែលវាស់ឃើញ ចំនួនកំបោរត្រូវប្រើ
* ដីឥដ្ឋ
PH ៦.០ ៤២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ៤៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៨២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ១២០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីកណ្តោងល្បាយ ដីឥដ្ឋលាយខ្សាច់
PH ៦ ១៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ៣៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៦៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ៩៦០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីខ្សាច់
PH ៦ ១៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ២៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៤២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ៦៧០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* Hydrale Lime
(ដាក់រូប Hydrale
Lime ) ម្សៅស
កំរិត PH វាស់ឃើញ ចំនួនទំងន់ក្នុង ១ម៉ែត្រការ៉ែ
* ដីឥដ្ឋ
PH ៦. ៣០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ៣៥០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៥៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៨ ៨៦០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីកល្បាយ ដីឥដ្ឋលាយខ្សាច់
PH ៦ ១៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ២៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៤៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៥ ៦៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
* ដីខ្សាច់
PH ៦ ១០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥.៥ ១៧០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៥ ៣០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
PH ៤.៨ ៤៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
របៀបនៃការវាស់ PH របស់ដីត្រូវធ្វើទៅតាមការណែនាំរបស់ឧបករណ៍ ដែលបានទិញមកប្រើ ។
អ្នកដាំដំណាំគ្រប់ប្រភេទត្រូវតែចេះកែដីឲ្យមានកំរិត
PH មួយស្របតាមដំណាំត្រូវដាំនោះទើបយើងបានទទួលផលល្អ
៕
អក្សរខ្ញុំ copy មកពីគេដែរ សូមអភ័យទោសចំពោះម្ចាស់ដើមផង...!
ការផ្សាយនេះគឺមានគោលបំណងដើម្បីផ្ដល់ចំណេះដឹងទូទៅជួនប្រជាកសិកម្មខ្មែរយើង....
-------រក្សាសិទ្ធគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៏
២០០៨------
កែសម្រួលអត្ថបទដោយ ៖ ជាម សាវន់ ដកស្រង់ពីការចែងរំលែងរបស់បងប្រុស Vuthy So
Comments
Post a Comment