ការផលិតពូជ ៖ ដំណាំហូបផ្លែ

ការផលិតពូជ ៖ ដំណាំហូបផ្លែ


https://cheamsavorn.blogspot.com/
ជាការពិតណាស់ប្រសិនបើយើងមានដីហើយមិនមានពូជក៏ជារឿងមួយដែលពិបាកដែរ។
ការផលិតពូជមានសារៈសំខាន់ណាស់ដែលយើងត្រូវតែធ្វើ,នៅពេលដែលយើងដាំដុះដំណាំគ្រប់ប្រភេទយើងត្រូវតែច្បាស់ថាតើដំណាំងទាំងនោះត្រូវការ បង្កាត់ពូជយ៉ាងដូចម្តេចខ្លះ?
មានដំណាំខ្លះគឺត្រូវការផ្សាំដោយប្រើបច្ចេកទេសផ្សេងៗគ្នា,មានពូជខ្លះយើងអាចផ្សាំជាមួយដើមដោយផ្ទាល់ហើយក៏មានដើមខ្លះក៏យើងអាចកាត់យកមកផ្សាំបានដែរ។
ដូច្នេះនៅពេលដែលយើងសំរេចចិត្តថាដាំដំណាំអ្វីមួយយើងត្រូវតែច្បាស់ថាតើយើងអាចបង្កាត់ពូជនោះបានដែររឺទេ?
បច្ចុប្បន្នដោយសារតែនៅក្នុងប្រទេសកម្ពុជាយើងកំពុងតែមានការដាំដុះដំណាំជាច្រើនប្រភេទក្តី ក៏ប៉ុន្តែក៏នៅតែមិនអាចគ្រប់គ្រងបាននូវទីផ្សាទាំងស្រុងទេគឺនៅតែមានការហូរចូលបន្លែផ្លែឈើគ្រប់ប្រភេទពីសំណាក់ប្រទេសជិតខាង ហើយប្រភេទបន្លែផ្លែឈើទាំងអស់នោះសុទ្ធសឹងតែមានសារធាតុដែលអាចធ្វើឲ្យបំផ្លាញដល់សុខភាពប្រជាជនខ្មែរយើង។

ការរៀបចំដី












Add caption













ការរៀបចំដីគឺជាកិច្ចការមួយទៀតដែលយើងមានពូជគ្រប់គ្រាន់។
ការដាំដុះត្រូវការរៀបចំដីនិងការដាក់ជី នៅក្នុងការដាំដុះដំណាំផ្សេងគឺត្រូវការការរៀបចំដីឲ្យបានល្អមុនពេលដាំហើយដីដែលយើងត្រូវដាំនោះគឺជាប្រភេទដីដែលអាចឲ្យដំណាំយើងរីកលូតលាស់បានល្អ ប្រសិនបើជាដីអន់វិញយើងអាចបន្ថែមជីវជាតិជីរឺក៏ការដាក់ជីលាមកសត្វដែលយើងអាចរកបាននៅជិតផ្ទះដោយមិនចាំបាច់ចំណាយប្រាក់។

ការដាំដុះ ៖ ជាការពិតណាស់ការដាំដុះគឺមិនមែនចេះតែដាំៗនោះទេគឺត្រូវការកាយដីឲ្យបានម៉ដ្ឋល្អងាយស្រួលឲ្យដំណាំដែលយើងដាំវាមានភាពងាយស្រួលក្នុងការចាក់ប្ញសប្រសិនបើយើងចេះតែដាំដោយមិនបានដឹងថាដំណាំរបស់យើងអាចចាក់ប្ញសបានកំរឹតណានោះទេវាអាចធ្វើឲ្យដំណាំដែលយើបានដាំនោះវាក្រិនបណ្តាលមកពីកត្តាដីនោះវាមានភាពរឹងពិបាកក្នុងការចាក់ប្ញសរបស់ដំណាំយើង។
តម្រូវការទីផ្សារ ៖ តម្រូវការទីផ្សារគឺជាបញ្ហាមួយដែលពុំទាន់មានក្រសួងរឺក៏ស្ថាប័ន្ថណាមួយអាចជួយដោះស្រាយបានទូលំទូលាយនៅឡើយ។
បច្ចុប្បន្ននេះគឺមានការខកចិត្តយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាកសិករយើង ៖ ការខកចិត្តនោះដោយសារតែខ្វះការទទួលខុសត្រូវពីក្រសួងដែលពាក់ព័ន្ធគឺពួកគាត់ត្រូវពឹងផ្អែកលើការរកទីផ្សារដោយខ្លួនឯង។
អត្ថបទបន្តនៅពេលក្រោយ ៖ រៀបរៀងដោយ ៖ ជាម សាវន់
ប្រសិនបើមានការខុសឆ្គងត្រង់ពាក្យសំដីណាមួយសូមអភ័យទោសពីសំនាក់បងប្អូនពុកម៉ែពូមីងអ៊ំទាំងអស់គ្នា .......! ប្អូនរីករាយនូវមតិយោបលរបស់អ្នកទាំងអស់គ្នា!
០១២៦៦៥២៣៩ លេខម្ចាស់ចម្ការទំពាំងបាយជូរនៅខេត្តបាត់ដំបង ៖ លោកពូ ចាន់ ថៃឈឿង
លេខបង ប្រុស វុទ្ធី នៅប៉ោយប៉ែត Vuthy So 092622013

Comments