# ការដាំដុះទំពាំងបាយជូរ របស់លោកពូ ចាន់ ថៃឈឿង  #

អត្ថប្រយោជន៍នៃការដាំទំពាំងបាយជូរ 






ភ្នំពេញ....បច្ចុប្បន្ននេះប្រជាជនប្រទេសកម្ពុជាមានការដាំដុះទំពាំងបាយជូរដែលមិនធ្លាប់មានពីមុនមក ហើយបានផលិតជាស្រាទំពាំងបាយជូរបានយ៉ាងល្អទៀតផង។ លោកពូ ចាន់ ថៃឈឿង ជាអ្នកដែលរស់នៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងហើយក៏ជាអ្នកដែលធ្វើការដាំដុះទំពាំងបាយជូរដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាហើយក៏ជាអ្នកដែលបានផលិតស្រាទំពាំងបាយជូរយ៉ាងឆ្ងាញ់ពិសារដែលទទួលស្គាល់ពីក្រសួងនានានៅក្នុងប្រទេសនិងអន្តរជាតិផងដែរ។
បច្ចប្បន្ននេះលោកពូបានធ្វើការដាំដុះបន្ថែមទៀតនៅលើថ្ទៃដី១៥ហិចតាហើយនិងប្រមូលផងនៅខែកុម្ភះខាងមុខនេះ បំណងរបស់លោកពូ ចង់ពង្រីកផ្ទៃដីរហូតដល់៥០ហិចតាដើម្បីផ្គត់ផ្គង់នៅលើទីផ្សារនិងផលិតជាស្រាផងដែរ។
ដោយសារតែមានការគាំទ្រយ៉ាងច្រើនបានធ្វើឲ្យលោកពូមានការខិតខំដាំដុះនិងផលិតជាពូជបន្ថែមទៀតដើម្បីចែកជួនបងប្អូនប្រជាជនខ្មែរដែលមានបំណាងដាំដុះ។
នៅថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ខែធ្នូខាងមុខនេះលោកពូនិងនាំយកផលិតផលស្រាទំពាំងបាយជូរដែលលោកពូផលិតបានមកដាក់តាំងនៅកោះពេជ្រ ហើយលោកពូក៏សូមអញ្ជើញប្រិយមិត្តនិងអតិជនដែលតែងតែគាំទ្រផលិតផលរបស់លោកពូមកចូលរួមភ្លក់ស្រាទំពាំងបាយជូរនិងផលិតផលដែលលោកពូផលិតបានដើម្បីជួយគាំទ្រផលិតផលដែលខ្មែរផលិតបានហើយជួយលើកស្ទួយការផលិតរបស់ប្រជាជនខ្មែរយើងផងដែរ។
អត្ថបទដោយ ៖ ជាម សាវន់


Comments