# ផ្សាំបន្ថែមទៀតនៃដើមទំពាំងបាយជូរ #

#ការផ្សាំទំពាំងបាយជូរមានលក្ខណៈខុសៗគ្នា#

សួស្តីបាទ  ៖ ថ្ងៃនេះខ្ញុំបាទបានផ្សាំបន្ថែមទៀតនៃដើមទំពាំងបាយជូរចំនួន២០០ដើម ។​
ហើយផ្សាំកាលពី៦ថ្ងៃមុនក៏វាដុះដែរដូច្នេះសូមបញ្ជាក់ឲ្យឃើញថាការផ្សាំទំពាំងបាយជូរតាមបែបថ្មីៗក៏អាចដុះបានដែរ។ របៀបនៃការផ្សាំដើមទំពាំងបាយជូរមានច្រើនប្រភេទទៀតដែលខ្ញុំមិនទាន់បានសាកល្បងអស់។
តែខ្ញុំបានសាកចំនួនប្រាំវិធីគឺទទួលបានលទ្ធិផលខុសៗគ្នា។ដូច្នេះជំរើសដែលងាយស្រួលក៏ខុសគ្នាដែរ។ 
ហើយខ្ញុំមិនទាន់បានយកទៅដាំទេដោយទុកដាំនៅខែមីនា,
ហើយលោកអ្នកអាចដាំតាមហាងក៏បានដែរ,
ដាំតែមួយដើមគឺអាចមានផ្លែហូបមួយគ្រូសារ,ដោយសារតែទំពាំងបាយជូរវាអាចឲ្យផ្លែរយះពេលបីដងក្នុងមួយឆ្នាំហើយវាមានអយុកាលចាប់ពី៥០ឆ្នាំរហូតដល់១០០ឆ្នាំ។ 
នៅពេលដែលលោកអ្នកដាំជាលើកដំបូងវាមិនអាចផ្តល់ផ្លែឲ្យច្រើនទេដោយឆ្នាំដំបូងវាអាចមានផ្លែត្រឹមតែ៣គីឡូតែប៉ុណ្ណោះគិតជាមធ្យម។
ការបង្រៀនអំពីបច្ចេកទេសផ្សាំនិងមានបង្ហាញនៅពេលក្រោយ។
សូមអរគុណ!
អត្ថបទដោយ ៖ ជាម សាវន់
























































Comments