អត្ថបទសំរាប់ថ្ងៃអាទិត្យទី២៦ខែកុម្ភៈឆ្នាំ២០១៧ ។
ដោយសារតែបច្ចុប្បន្នប្រទេសជាតិមានការរីកចម្រើនខ្លាំងផ្នែកវិស័យសំណង់ និង អចលនទ្រព្យ បានធ្វើឲ្យយុវជន និង និស្សិត្សបញ្ញាវ័ន្ត
ខិតខំស្វែងរកអ្វីៗដែលថ្មី ហើយទន្ទឹមនិងបច្ចេកវិទ្យាមានការជឿនលឿនបានធ្វើឲ្យការសិក្សារបស់ពួកគេមានការរីកចំរើនខ្លាំងផ្នែកបច្ចេកវិទ្យា។ក៏ប៉ុន្តែនៅមានយុវជនមួយចំនួនទៀតភ្លេចការសិក្សានិងការងារហើយនាំគ្នាប្រើប្រាប់គ្រឿងញៀនដែលបានធ្វើឲ្យសង្គមច្របូកច្របល់ដែលជាហេតុនាំឲ្យមានការលួចឆក់និងភ្លន់ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភ
តើយើងអាចផ្លាស់ប្តូរទំលាប់ដ៏អាក្រក់ទាំងអស់នេះបានដែរឬទេ? ហើយតើមានអ្វីកើតឡើងប្រសិនបើយើងបំផ្លាញសង្គមរបស់យើងខ្លួនឯងនោះ?
ដើម្បីធ្វើឲ្យសង្គមរបស់យើងមានការរីកចំរើនខ្លាំងចូរយើងចេះប្រើប្រាស់ពេលវេលារបស់យើងក្នុងការប្រកបមុខរបរផ្សេងៗនិងខិតខំសិក្សាស្វែងយល់បន្ថែមដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងមុខរបររបស់យើង។ហើយអ្វីដែលពិសេសនោះសូមកុំធ្វើរឿងដែលខុសច្បាប់ដែលនាំឲ្យយើងខាតពេលវេលានិងខូចកេរ្ត៍ឈ្មោះកិត្តយស។អ្វីដែលយើងខិតខំធ្វើនៅពេលនេះគឺត្រូវតែធ្វើឲ្យប្រទេសជាតិរបស់យើងមានការរីកចម្រើននិងមានការអភិវឌ្ឍន៍ហើយយើងខ្លួនឯងត្រូវតែធ្វើជាគំរូសម្រាប់ប្រទេសជាតិ។ សូមយើងទាំងអស់គ្នាចងចាំថា ៖ គេអាចធ្វើបានយើងក៏អាចធ្វើបានដូចគ្នា!
សូមអរគុណសំរាប់ការអានអត្ថបទនេះ! យើងខ្ញុំដែលជាអ្នករៀបរៀងសូមគោរពអរគុណនិងសូមអភ័យទោសរាល់កំហុសឆ្គងដែលកើតមានដោយអចេតនាត្រង់កន្លែងណាមួយ!យើងខ្ញុំនិងធ្វើការកែប្រែរាលកំហុសឆ្គងទាំងនោះ! ជាម សាវន់https://www.facebook.com/chim.savon
Comments
Post a Comment