#កន្លែងការងាររបស់ខ្ញុំគឺជាសកលវិទ្យាល័យ#

ចាប់តាំងពីពេលដែលខ្ញុំមកដល់ទឹកដីរបស់ប្រទេសកូរ៉េជាលើកដំបូងខ្ញុំមានអរម្មណ៍ដូចជាបានស្គាល់ភពមួយផ្សេងទៀតអញ្ចឹង ដោយសារតែវាខុសប្លែកពីអ្វីដែលខ្ញុំធ្លាប់បានជួប។ខ្ញុំគិតថាប្រហែលជាខ្ញុំអាចមានការងារដែលស្រួលហើយមិនលំបាកហើយ តែទីបំផុតនៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការជាលើកដំបូងខ្ញុំក៏ចាប់ផ្តើមឈឺខ្លួនប្រាណបន្តិចម្តងៗពេលនោះទើបខ្ញុំដឹងថាការងារនោះវាពិតជាលំបាកណាស់ហើយខុសពីការគិតរបស់ខ្ញុំទៅទៀតដែលថាការងារនៅប្រទេសកូរ៉េងាយស្រួលធ្វើជាងនៅប្រទេសកម្ពុជា។
ការងារកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពេលធ្វើបានមួយសប្តាហ៍ខ្ញុំក៏បានតាំងចិត្តគំនិតថាធ្វើការនៅកន្លែងនេះមិនបានយូរទេមើលទៅ តែបើដូរការងារវាខាតពេលវេលា រហូតដល់ពេលខ្ញុំធ្វើការបានពីរសប្តាហ៍ ខ្ញុំក៏បានយល់អំពីការងារច្បាស់ ហើយកែប្រែវាអោយក្លាយជាការងារងាយធ្វើបន្តិច តែទោះជាយ៉ាងណាការងារនៅទីនេះពិបាកជាងធ្វើសំណង់នៅស្រុកខ្មែរពីរដងទៅទៀត។ខ្ញុំក៏បានគិតថាប្រហែលជាមិនអាចទៅរៀនភាសារកូរ៉េបានទេ តែទីបំផុតកន្លែងការងារដែលពិបាកនេះក៏ក្លាយជាសកលវិទ្យល័យមួយដែលខ្ញុំកំពុងតែស្វែងរក រហូតដល់ពេលនេះខ្ញុំធ្វើការងារនៅទីនេះបានមួយខែហើយ ហើយទីនេះក៏បានផ្តល់អ្វីៗគ្រប់យ៉ាងផងដែរដល់រូបខ្ញុំ ដូចជា ៖ ថ្នាក់រៀនមួយ បន្ទប់ សំភារៈសិក្សា កន្លែងកំសាន្ត កន្លែងអនុវត្តន៍ កសិកម្ម ឧស្សាហកម្ម ជំនាញ បច្ចេកវិទ្យា ។ ល ។ ចំណែកការស្នាក់នៅវិញគឺមានភាពងាយស្រួល មានទាំង បន្ទប់គេង បន្ទប់ទឹក ម៉ាសុីនបោកសំលៀកបំពាក់ ទូទឹកកក ផ្ទះបាយ ចង្រានហ្គាស ឆ្នាំងដាំបាយអគ្គីសនី និងរបស់របរផ្សេងៗទៀត ។ ល ។ 
ហើយនេះគឺជាបន្ទប់សិក្សារបស់ខ្ញុំ នៅក្នុងថ្នាក់រៀនមួយនេះមានគ្រូបន្ទប់ថ្នាក់ចំនួនម្នាក់ និងសិស្សម្នាក់ គ្រូនោះគឺជាខ្ញុំចំនែកសិស្សក៏ជារូបខ្ញុំដែរ។ សំរាប់រូបខ្ញុំទោះជាការងារលំបាកអោយតែខ្ញុំមានចិត្តសិក្សារៀនសូត្រទោះជាកន្លែងណាក៏ខ្ញុំអាចរៀនបានដែរ ប្រាក់ខែនៅទីនេះគឺ ២០០០ដុល្លាក្នុងមួយខែ តែខ្ញុំមិនមែនមករកតែប្រាក់នោះទេបើខ្ញុំរកតែប្រាក់ទោះជាបានច្រើនយ៉ាងណាក៏នៅតែចាយអស់ ដូច្នេះហើយអ្វីដែលខ្ញុំមករកនៅទីនេះគឺមានទាំងការងារការសិក្សា ការអនុវត្តន៍ ចំណេះវិជ្ជា ចុងក្រោយទើបជាប្រាក់ដែលខ្ញុំនិងទទួលបាន ហើយចំណេះវិជ្ជាគឺមិនអាចចាយអស់នោះទេ ។ នៅពេលដែលខ្ញុំមានចំណេះដឹងទើខ្ញុំអាចចាយប្រាក់នោះដោយមិនខាតបង់ សំណាងណាស់ដែលកាលពី១០ឆ្នាំមុនខ្ញុំមិនបានឈប់រៀនដោយខ្លួនងបើទោះបីជារូបខ្ញុំបានឈប់រៀនពីសាលាបឋមសិក្សាក្តីតែការសិក្សាគឺនៅក្នុងចិត្តរបស់ខ្ញុំជានិច្ច ទីណាក៏ជាសាលារៀនរបស់ខ្ញុំដែរទើបខ្ញុំមានថ្ងៃនេះ ខ្ញុំចាប់ផ្តើមតាំងចិត្តថាខិតខំរៀនមិនអោយចាញ់និស្សិតសកលវិទ្យល័យទេ ទាំងភាសានិងការអនុវត្តន៍ ។ 

សូមអរគុណសំរាប់ការតាំដានទស្សនានូវជីវៈប្រវត្តិនៅក្នុងប្រទេសកូរ៉េមួយនេះ! ជួបគ្នានៅវគ្គបន្ត សូមអរគុណ!






Comments