#លោក ជាម សាវន់ "យុវជនខ្មែរនៅកូរ៉េផ្តេជ្ញាយកចំណេះវិជ្ជាដែលបានរៀននៅកូរ៉េមកជួយអភិវឌ្ឍន៍នៅកម្ពុជា#

                                     ប្រទេសកូរ៉េ ៖ ថ្ងៃ ព្រហស្បហ៍ ទី ១៩ ខែ តុលា ឆ្នាំ ២០១៧ !
ក្នុងនាមខ្ញុំបាទជាយុវជន មកពីខេត្តស្វាយរៀង និង ជាពលករដែលកំពុងបំរើការងារនៅសារធារណៈកូរ៉េខាងត្បូង ផ្តេជ្ញាចិត្តថានឹងខិតខំរៀនហើយនិងខិតខំធ្វើការដើម្បីប្រមូលថវិការដើម្បីវិឡត្រលប់ទៅកម្ពុជាវិញក្នុងការជួយអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម ក្នុងការទប់ទល់និងការឈ្លានពានរបស់ប្រទេសជិតខាង និងដើម្បីប្រមូលផ្តុំចំណេះដឹងដល់ក្មួយៗដែលកំពុងរស់នៅជាប់ព្រំដែនប្រទេសវៀតណាមក្នុងការជួយអោយពួកគេមានការសិក្សាខ្ពស់ផ្នែកអក្សរសាស្រ្តជាតិ និង អន្តរជាតិ ដើម្បីរួមគ្នាជាកំលាំងមួយក្នុងការជួយដល់ការអភិវឌ្ឍនៅតាមបណ្តាព្រំដែន ជាពិសេសគឺការប្រមូលប្រជាជនអោយបានច្រើនដើម្បីមករស់នៅតាមព្រំដែននិងមានការអភិវឌ្ឍនៅទីជនបទ ។
បច្ចុប្បន្នប្រទេសជាតិកំពុងមានបញ្ហារជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ និងមានការសម្លាប់អ្នកចេះដឹងខ្មែរមួយចំនួនផងដែរ ក្នុងនាមខ្ញុំបាទជាយុវជនកម្ពុជាមួយរូបក៏និងផ្តាជ្ញាចិត្តផងដែរក្នុងការទាមទាយុត្តិធម៍ដល់អ្នកដែលបានស្លាប់នោះនៅថ្ងៃណាដែលប្រទេសកម្ពុជាមានការដឹងនាំដែលត្រឹមត្រូវនិងមិនលំអៀង។ សព្វថ្ងៃនេះមានការបែងចែកកៅអីនៅក្នុងរដ្ឋសភាផងដែរ ដែលទង្វើលនេះពិតជាអយុត្តិធម៍ខ្លាំងណាស់សម្រាប់ខ្ញុំបាទនិងប្រជាជនផ្សេងទៀត ដែលជាម្ចាស់ឆ្នោត។ ហើយខ្ញុំបាទក៏និងរង់ចាំមើលថាតើនិងមានរឿងអ្វីកើតឡើងបន្តទៀតនៅពេលដែលគណបក្សប្រឆាំងត្រូវបានរំលាយ ហើយថាតើសេដ្ឋកិច្ចកម្ពុជាទៅជាយ៉ាងណានៅពេលដែលប្រមុខរាជរដ្ឋាភិបាលបានឈ្លោះជាមួយអាគាំង ហើយថាតើនរណាជាអ្នករងទុក្ខ ........ ប្រទេសជាតិក៏កំពុងតែអន់ថយផ្នែកសិទ្ធិមនុស្សនិងមានការគំរាមកំហែងជាច្រើនផងដែរ ដែលការគំរាមនេះ ក៏មានប្រមុខរាជរដ្ឋាភិបាលផងដែរដែលបានគំរាមថាបើចាញ់ឆ្នោតនិងមានសង្គ្រាមហើយការគំរាមនេះបានជះឥទ្ធិពលអាក្រក់ដល់មន្ត្រីថ្នាក់ក្រោយនិងបានយកគំរូដ៏អាក្រក់នេះទៅគំរាមប្រជាជនបន្តទៀត...........។ ក្នុងនាមខ្ញុំបាទជាយុវជនម្នាក់មិនគាំទ្រនូវទង្វើលដ៏ថោកទាបរបស់មន្ត្រីអាក្រក់ណាដែលមកគំរាមប្រជាពលរដ្ឋនិងមន្ត្រីណាដែលបានបំផ្លាញជាតិ ហើយខ្ញុំបាទ និងផ្តេជ្ញាចិត្តដើម្បីកំចាត់មន្ត្រីរូបណាដែលជួញដូរគ្រៀងញៀនដែលបង្កអោយមានអំពើចោរកម្មផ្សេងៗការសម្លាប់និងការបំផ្លាញដល់យុវជនខ្មែរផងដែរ។ ចុងបញ្ចប់សូមផ្តាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ថា ៖ យើងជាម្ចាស់ប្រទេស មិនត្រូវខ្លាចនូវការគំរាមកំហែងគ្រប់បែបយ៉ាង ហើយរួមគ្នាក៏សាងកម្ពុជា កុំអោយបាត់បង់ទឹកដីនិងមិនអោយមានការបំផ្លាញជាតិបន្តទៅទៀត .។
សូមអរគុណ ! រៀបរៀងអត្ថបទដោយ ៖ លោក ជាមសាវន់

Comments