ទីផ្សារប្រទេសកម្ពុជាកំពុងតែចិញ្ចឹមកសិករវៀតណាមអោយមានជីវភាពធូរធារ


កសិផលកម្ពុជាមិនអាចប្រកួតប្រជែងជាមួយកសិផលវៀតណាមដែលកំពុងនាំចូល
ជាការពិតណាស់បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានបញ្ហាចម្រូងចម្រាសជាមួយបញ្ហានរយោបាយ សេដ្ឋកិច្ច និង បញ្ហាព្រំដែនជាដើម ។ល។  ដែលបានធ្វើអោយប្រទេសកំពុងតែអភិវឌ្ឍមួយនេះភ្លេចគិតដល់បញ្ហាកសិកម្មជាធំ ដែលសព្វថ្ងៃនេះប្រទេសកម្ពុជាកំពុងតែត្រូវបាននាំចូលបន្លែគីមីជាច្រើនប្រភេទ រួមទាំងម្ហូបអាហារផងដែរ មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងតែមានតម្រូវការប្រចាំថ្ងៃ។
បើនិយាយពីព្រំដែនឯណោះវិញគឺកំពុងត្រូវបានជួបបញ្ហាជាច្រើន ដូចជាការបាត់បងដីធ្លីរបស់ប្រជាជនខ្មែរ ដោយមានការលួចបោះបង្គោលព្រំដែនស្ងាត់ៗពីភាគីវៀតណាម និងមានការជួលដីអោយទៅវៀតណាមជាដើម ប្រជាជនខ្វះការងារប្រកបមុខរបរដែលបានជួបបញ្ហាជំពាក់បំណុលធនាគារ ត្រូវបង្ខំចិត្តជួលដីអោយទៅភាគីវៀតណាម និង ខ្លះទៀតត្រូវបានចំណាកស្រុក ។ ងាកមកមើលការជួលដីអោយទៅភាគីវៀតណាមវិញ ដោយប្រជាជនជួលអោយទៅភាគីវៀតណាមក្នុងផ្ទៃដីមួយហិចតាក្នុងតម្លៃ ១០០០០០០ រៀល(មួយលានរៀល) ទៅ ១១០០០០០ រៀល ជាដើម ហើយកសិផលដែលប្រជាជនខ្មែរធ្វើបានក្នុងមួយហិចតាអាចទទួលផលបានស្រូវត្រឹមតែ ២ តោន កន្លះ ទៅ ៣ តោន តែប៉ុណ្ណោះ និងលក់បានថោក ក៏ប៉ុន្តែ ភាគីវៀតណាមដែលជួលដីវិញគឺ ត្រូវបានប្រើប្រាស់គីមីច្រើននិងទិន្នផលដែលវៀតណាមលក់បានថ្លៃ គឺមួយហិចតាអាចទទួលបាន ចាប់ពី ៥ តោន ទៅ ៧តោនជាដើម បើធៀបទៅនឹងការធ្វើរបស់ប្រជាជនខ្មែរ ។ មិនងាកទៅណាឆ្ងាយក្រៅពីកសិកម្មទេ បច្ចុប្បន្នតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជាវិញកំពុងតែសម្រុកនាំចូលបន្លែផ្លែឈើ និងម្ហូបអាហារផ្សេងៗជាច្រើនពីប្រទេសជិតខាងដែលបន្លែផ្លែឈើភាគច្រើនគឺដឹកចេញពីប្រទេសវៀតណាមនិងថៃ ហើយបន្លែផ្លែឈើដែលមានផ្ទុកគីមីច្រើនជាងគេគឺប្រទេសវៀតណាមដែលបានធ្វើអោយប្រជាជនកម្ពុជាមានបញ្ហាសុខភាពពីផលប៉ះពាល់របស់ទំនិញគីមីទាំងនេះ ។ ទីផ្សារក្នុងស្រុកត្រូវបានចិញ្ចឹមកសិករវៀតណាមយ៉ាងច្រើនដែលបានធ្វើអោយប្រជាជនវៀតណាមមានការសប្បាយចិត្តនិងមានជីវភាពធូរធារ ដែលបានធ្វើអោយប្រជាជនខ្មែរត្រូវបានចំណាកស្រុកត្រូវបាត់បង់ជីវិត និងបានកំពុងបើកច្រកព្រំដែនដើម្បីអោយវៀតណាមចូលមកប្រកបមុខរបរនិងរស់នៅជាដើម ដែលបញ្ហាទាំងអស់នេះហើយធ្វើអោយប្រទេសកម្ពុជាកំពុងតែធ្លាក់ចូលទៅក្នុងកណ្តាប់ដៃនៃការគ្រប់គ្រងទីផ្សារទាំងស្រុងពីប្រទេសវៀតណាម ។  អត្ថបទដោយ៖ ជាម សាវន់ បើមានការខុសឆ្គងត្រង់កន្លែងណាមួយក៏សូមអធ្យាស្រ័យនិងសូមអភ័យទោស! អត្ថបទ ៖ បន្ត

Comments